គ្រូ U-21 អាល្លឺម៉ង់៖ ប៉ះអង់គ្លេសមិនបាច់ហាត់ប៉េណាល់ទីអ្វីទេ នាំតែខាតពេល
ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបយុវជនក្រោមអាយុ២១ឆ្នាំ
២០១៧បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ U-21 អាល្លឺម៉ង់
នឹងត្រូវតទល់ U-21 អង់គ្លេសនៅយប់នេះម៉ោង១១:០០។
U-21 អង់គ្លេសបានហ្វឹកហាត់ទាត់ប៉េណាល់ទីអស់រយៈពេល១ខែ
បន្ទាប់ពីជួបជុំគ្នាកាលពីថ្ងៃទី ២៩ ខែ ឧសភា
ក្រោមការដឹកនាំរបស់គ្រូធំលោក Aidy Boothroyd មុនចូលលេង Euro 2017
U-21។ ប៉ុន្តែលោក Stefan Kuntz ដែលជាគ្រូរបស់ U-21 អាល្លឺម៉ង់ ថា
ក្រុមលោកមិនបាត់ហាត់ប៉េណាល់ទីអ្វីនោះទេ
ពេលប៉ះអង់គ្លេសនៅថ្ងៃអង្គារ នាទីក្រុង Tychy
ព្រោះនាំតែចំណាយពេលអត់ប្រយោជន៍។
ការនិយាយបែបនេះរបស់ Stefan ដោយសារ លោកសំអាងកាលពីអតីតកាល ក្រុមឈុតធំអាល្លឺម៉ង់ធ្លាប់ទម្លាក់អង់គ្លេសដល់ទៅ២ដងក្នុងកម្មវិធីប្រកួតធំៗ។ យ៉ាងណា លោក Aidy Boothroyd គ្រូ U-21 អង់គ្លេសបានបញ្ចេញមតិផ្ទុយថា៖ "ប្រវត្តិសាស្ត្របានបង្ហាញ អាល្លឺម៉ង់មិនបាច់ហាត់ប៉េណាល់ទីក៏បាន ប៉ុន្តែពួកយើងត្រូវតែហាត់។ ខ្ញុំយល់ស្រប វាពិតជាពិបាកស្រោចស្រង់ស្ថានភាពបែបនេះនៅចុងបញ្ចប់។ ប៉ុន្តែពួកយើងបានត្រៀមខ្លួនរួចហើយ តាំងពីខែ ឧសភា។
ចាំមើលអាល្លឺម៉ង់ឬអង់គ្លេស ដែលត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ
ទៅជួបអេស្ប៉ាញឬអ៊ីតាលីដែលប៉ះគ្នានៅថ្ងៃស្អែកម៉ោង២យប់៕
Stefan Kuntz
ការនិយាយបែបនេះរបស់ Stefan ដោយសារ លោកសំអាងកាលពីអតីតកាល ក្រុមឈុតធំអាល្លឺម៉ង់ធ្លាប់ទម្លាក់អង់គ្លេសដល់ទៅ២ដងក្នុងកម្មវិធីប្រកួតធំៗ។ យ៉ាងណា លោក Aidy Boothroyd គ្រូ U-21 អង់គ្លេសបានបញ្ចេញមតិផ្ទុយថា៖ "ប្រវត្តិសាស្ត្របានបង្ហាញ អាល្លឺម៉ង់មិនបាច់ហាត់ប៉េណាល់ទីក៏បាន ប៉ុន្តែពួកយើងត្រូវតែហាត់។ ខ្ញុំយល់ស្រប វាពិតជាពិបាកស្រោចស្រង់ស្ថានភាពបែបនេះនៅចុងបញ្ចប់។ ប៉ុន្តែពួកយើងបានត្រៀមខ្លួនរួចហើយ តាំងពីខែ ឧសភា។
Aidy Boothroyd
U-21 អង់គ្លេស
Post a Comment