ភ្ញាក់ផ្អើលតែម្ដងបើដឹងថាគ្រាន់តែជួលផ្ទះ Beyoncé ចំណាយដល់ម្ល៉ឹង!
សមាជិកគ្រួសារកាន់តែច្រើន
ស្របពេលគូស្នេហ៍ដ៏ល្បីប្រចាំប៉ែកអឺរ៉ុប Beyoncé និង Jay Z
ទើបទទួលបានកូនភ្លោះដែលសម្រាលកាលពីប៉ុន្មានថ្ងៃមុន។
បើនិយាយពីសេដ្ឋកិច្ចគ្រួសាររបស់តារាប្រុសស្រីគូនេះ
មហាជនភាគច្រើនប្រាកដជាជ្រាបច្បាស់ ដោយសារ
ក្រៅពីជាកំពូលតារាល្បី
ពួកគេក៏មានជំនួញក្រៅសិល្បៈជាច្រើនទៀតដែរ។ ថ្មីៗនេះ វិបសាយ Time
បានចុះផ្សាយពីទិដ្ឋភាព និងតម្លៃផ្ទះដែល Beyoncé និង Jay Z
ជួលនៅ ខណៈពួកគេទើបមានសមាជិកតូច ២នាក់បន្ថែមទៀត។
ផ្ទះជួលរបស់ពួកគេនោះមានទំហំ ១២,០៤៥ft² (ប្រហែល ១,១១៩ ម៉ែត្រការ៉េ) ស្ថិតនៅតំបន់ឆ្នេរ Malibu រដ្ឋ California។ ក្រុមគ្រួសារទាំងមូលបានរើទៅ ស្នាក់នៅទីនោះហើយ រីឯតម្លៃវិញ គឺក្នុង ១ខែ ៤០០ ០០០ដុល្លារឯណោះ។ នេះបើតាមវិបសាយ Trulia។
ផ្ទះស្នាក់នៅបណ្ដោះអាសន្ន របស់គ្រួសារកំពូលតារា ២ដួងនេះ
មានសព្វបែបយ៉ាងដូចជា៖ ផ្ទះបាយដ៏ប្រណិត កន្លែងហាត់ប្រាណ
កន្លែងមើលកុន បន្ទប់ក្រោមដី អាងហែលទឹកសម្រាប់កូនក្មេង
បន្ទប់គេង៥ បន្ទប់ទឹក៨
អ្វីដែលពិសេសក៏មានផ្ទះសម្រាប់ភ្ញៀវស្នាក់នៅ
និងកន្លែងលេងតេនីសផងដែរ។
ដោយឡែកចំពោះព័ត៌មានសម្រាលបុត្រ
ត្រូវបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក្ដី ក៏ម្ចាស់បទ “If I Were A
Boy” រូបនេះ
ប៉ុន្តែនាងមិនទាន់ចេញមុខប្រកាសជាសាធារណៈដោយផ្ទាល់នៅឡើយទេ
ស្របពេលនេះ Beyonce
និងស្វាមីក៏កំពុងបន្តស្វែងរកផ្ទះស្នាក់នៅបណ្ដោះអាសន្នមួយទៀត
ក្នុងទីក្រុង Los Angeles៕

Post a Comment