Header Ads

ល្បី Man City ចង់​យក Aguero ដូរ​ Sanchez ពី Arsenal

ប្រភព​ពី Metro រាយការណ៍​ថា Manchester City និង Arsenal មាន​គម្រោង​ប្ដូរ Sergio Aguero និង Alexis Sanchez ជាមួយ​គ្នា​។ 
លទ្ធផល​រូបភាព​សម្រាប់ Sergio Aguero & Alexis Sanchez
នា​ពេល​កន្លង​មក អ្នកចាត់ការ Pep Guardiola របស់ Man City ចង់​បាន​ Sanchez ដែល​ទាត់​ចូល​២៤គ្រាប់ និង បញ្ជូនជោគជ័យ​១០​ដង​នៅ Premier  League រដូវកាលមុន​ ខណៈ​ខ្សែប្រយុទ្ធ​ឈីលីរូបនេះ​នៅសល់កិច្ចសន្យា​មួយឆ្នាំ​ទៀតនៅ​ Arsenal។
ក្រុមរហស្សនាមកាំភ្លើង​ធំ​ក៏​កំពុង​ចរចា​ឲ្យអតីត​សមាជិក​ក្លិប FC Barcelona រូបនេះ​បន្ត​រួម​រស់​នៅ​កីឡដ្ឋាន Emirates ។ ម្យ៉ាងទៀត ក្រុម​​លោក Wenger ក៏​មិន​ចង់​លក់​កីឡាករខ្លួន​ទៅ​ឲ្យក្រុមគូប្រជែងរួម​លីគ​​ដែរ​។
យ៉ាងណាក៏ដោយ កីឡាករវ័យ​២៨ឆ្នាំ​ដដែល​មិន​ចង់ទៅណា​ក្រៅ​ពីក្របខណ្ឌ​ Premier League ទេ ហើយ​ប្រភព​ពី Metro បន្ត​ថា Arsenal ទំនង​នឹង​ផ្ទេរ​យក​ Aguero ជា​ថ្នូរ​នឹងការ​បាត់​បង់ Sanchez។ ដោយឡែក Sergio Aguero ក៏​អាច​នឹង​ចាកចេញ​ពី Eithad Stadium ផងដែរ ដ្បិត​ទំនាក់​ទំនង​របស់​គេ​នឹង​លោក Pep Guardiola ហាក់​មិនសូវរឹងមាំឡើយ៕

No comments