Pogba សរសើរកីឡាករវ័យក្មេង២នាក់ថាខ្លាំង មិនធ្លាប់ឃើញពីមុន
Paul Pogba ខ្សែបម្រើរបស់ Manchester United
បានលើសរសើរដល់កីឡាករបារាំងពីររូបគឺ Kylian Mbappe និង Ousmane
Dembele ជាកីឡាករវ័យក្មេងកំពុងឡើងជើងខ្លាំង។
ទាំង Mbappe និង Dembele កំពុងតែមានការទាក់ទងច្រើនពីក្លឹបនៅ
Premier League ហើយ Pogba
ក៏ពេញចិត្តចំពោះមូលដ្ឋានគ្រឹះដែលពួកគេមានដែរ។ ប្រាប់ Telefoot
នៅសប្ដាហ៍នេះខ្សែបម្រើវ័យ២៤ឆ្នាំបាននិយាយថា៖
"កីឡាករទាំងពីរពិតជាមានទេពកោសល្យ។ ខ្ញុំមិនដែលឃើញពីមុនទេ
ពួកគេពិតជាខ្លាំង"។
Pogba បន្ថែមថា ពួកគេមានអនាគតខ្ពស់ តែក៏មានកាបារម្ភខ្លះដែរ។ ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើបានល្អទាំងក្នុងក្រុមនិងជម្រើសជាតិបារាំង។ គិតមកទល់ពេលនេះ Mbappe កំពុងមានការទាក់ទងផ្លាស់ទៅ Arsenal ប៉ុន្តែ Real Madrid ក៏ចង់បានរូបគេទៅ Bernabeu ដែរ ខណៈ Dembeleមានការចាប់អារម្មណ៍ពី Barcelona៕

Post a Comment