ទេព បូព្រឹក្ស ធានាក្បាច់រាំមិនចម្លងពីគេ
ទេព បូព្រឹក្ស
ដែលអ្នកគាំទ្រតែងតែស្គាល់នាងតាមរយៈការរាំក្បាច់ថ្មីៗនោះ
បានធានាអះអាងថានាងមិនបានចម្លងក្បាច់រាំពីគេនោះទេ។ នាងថា
ពេលខ្លះនាងមើលក្បាច់បរទេសដែរ តែនាងយកមកបំបែកដោយខ្លួនឯង
ហើយពេលខ្លះកើតចេញពីគំនិតច្នៃប្រឌិតនៅក្នុងក្រុម
និងដោយនាងផ្ទាល់។
“ ចំពោះខ្ញុំ ស្ទិលថ្មីៗហ្នឹង ភាគច្រើនចេញ ពីក្នុងក្រុម
ហើយពេលខ្លះចេញពីខ្លួនខ្ញុំ។ ធម្មតាយើងអាចនឹងមើលក្បាច់រាំ
ពីប្រទេសជិតខាងខ្លះ ហើយយើងមិនមែនចម្លងពីគេទេ
ពេលខ្លះយើងយកមកបំបែក បើនិយាយពីក្បាច់រាំខ្ញុំធានាអះអាងថា
ខ្ញុំមិនចម្លងពីគេទេ៕

Post a Comment